Monday, December 7, 2015

ប្រទេសកម្ពុជាយើងជាប្រទេសដែលប្រកាន់ខ្ជប់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានព្រះមហាក្សត្រជាក្សត្រគ្រប់គ្រងប្រទេសប៉ុន្តែមិនប្រកាន់អំនាច ដោយទុកអំនាចឲ្យរាជរដ្ឋាភិបាលជាអ្នកដឹកនាំប្រទេស ដោយអនុវត្តន៍អំនាចនីតិប្រតិបត្តិ និងស្ថិតក្រោមអំនាចរដ្ឋធម្មនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ប្រទេស។រាល់ច្បាប់និងឯកសាគតិយុត្តិទាំងឡាយរបសព្រះរាជាណាចក្រកម្ពុជាត្រូវអនុឡោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោត ច្បាប់និងឯកសាគតិយុត្តិទាំងនោះនិងអធនុញ្ញភាព។


ដោយយល់ពីសារះសំខាន់នៃរដ្ឋធម្មនុញ្ញអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលជាសេនាធិការលើការងាររដ្ឋាបាល គតិយុត្ត បចេ្ចកទេសរបស់ព្រឹទ្ធសភា រួមជាមួយទីព្រឹក្សាច្បាប់ជាន់ខ្ពស់អមព្រឹទ្ធសភា បានផ្តួចផ្តើមគំនិតចងក្រង និងធ្វើការបកប្រែជាភាសាអង់គ្លេស និងបារាំងប្រកបដោយការសំរិតសំរាំងយ៉ាងម៉ត់ចត់ ដោយបានរួមបញ្ចូលវិសោធន៍កម្មទាំងអស់។ គួរគាត់សំគាល់ផងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣​ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ។គិតមកដល់ត្រឹមខែមិនា ឆ្នាំ២០០៨  មានវិសោទនកម្ម ០៦ លើក​(ខឈកក្កដា ឆ្នាំ១៩៩៤, ខែមិនា ឆ្នាំ១៩៩៩, ខែកក្កដា ឆ្នាំ២០០១, ខែមិថុនា ឆ្នាំ២០០៥, ខែមិនា ឆ្នាំ២០០៦ និងខែកុម្ភះ ឆ្នាំ២០០៨) ត្រូវាបនធ្វើនិងប្រកាសឲ្យប្រើប្រាស់។
រដ្ឋធម្មនុញ្ញត្រូនបានប្រកាសឲ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ នស/ រកម/ ០៧០៤/០០១ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៤ ហើយបានធ្វើវិសោទនកម្មចំនួនមួយមាត្រ គឺមត្រទី៦។ ក្នុងគោលបំនងសម្រាប់ជាជំនួយស្មារតីថ្វាយជួនសម្តេច  ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងបម្រើឲ្យសេចក្តីត្រូវការរបស់សាធារណជនទូទៅផងដែរ។

Next
Newer Post
Previous
This is the last post.

0 comments:

Post a Comment