Monday, December 7, 2015

គួរ​កត់​សម្គាល់​​ផង​ដែរ​ថា​ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​អនុម័ត​ដោយ​សភា​ធម្មនុញ្ញ​ នៅ​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣​ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ដោយ​ព្រះរាជក្រម
​ ចុះ​ថ្ងៃទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣។


ជំពូក​ទី​ ១ អំពី​អធិបតេយ្យ
មាត្រា​ ១​.-
ប្រទេស​កម្ពុជា​​ ជា​ព្រះរាជាណាចក្រ​ ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ​ និង​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ព្រះរាជាណាចក្រ​កម្ពុជា​ ជា​រដ្ឋ​ឯករាជ្យ​ អធិបតេយ្យ​ សន្តិភាព​ អព្យាក្រឹត​ អចិន្ត្រៃយ៍​ មិន​ចូ
ល​បក្ស​សម្ព័ន្ធ។
មាត្រា​ ២​.-
បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​​ មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​​ ក្នុង​ផែនទី​ខ្នាត​ ១/១០០.០០០​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​-១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ ឆ្នាំ ១៩៦៣-១៩៦៩។
មាត្រា​ ៣​.-
ព្រះរាជាណាចក្រ​កម្ពុជា​ ជា​រដ្ឋ​ដែល​មិន​អាច​បំបែក​បាន។
មាត្រា​ ៤​.-
បាវចនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​: ជាតិ​ សាសនា​ ព្រះមហាក្សត្រ។
មាត្រា​ ៥​.-
ភាសា​ និង​អក្សរ​ ដែល​ប្រើ​ជា​ផ្លូវ​ការ​គឺ​ ភាសា​ និង​អក្សរ​ខ្មែរ។
មាត្រា​ ៦​.-
ភ្នំពេញ​ ជា​រាជធានី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ទង់ជាតិ​ ភ្លេង​ជាតិ​ និង​ សញ្ញា​ជាតិ​ មាន​កំណត់​នៅ​ក្នុង​ឧបសម្ព័ន្ធ​ ១, ២​ និង​ ៣។

0 comments:

Post a Comment